ព័ត៌មានថ្មីៗ
Khmer news -24 h តើនាងខ្ញុំ អាចនៅតែបន្ដ រួមភេទ ជាមួយអតីតសង្សារ នាងខ្ញុំ បានទេ?

តើនាងខ្ញុំ អាចនៅតែបន្ដ រួមភេទ ជាមួយអតីតសង្សារ នាងខ្ញុំ បានទេ?

សំនួរ ៖ នាងខ្ញុំ អាយុ ២២ឆ្នាំ។ នាងខ្ញុំបានកសាងសម្ព័ន្ធភាពជាមួយបុរសម្នាក់ ក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះ។ យើងទាំងពីរ ក៏បានមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ផងដែរ។ នាឆ្នាំនេះ នាងខ្ញុំបានធ្វើរំលូតកូនចេញ ។ 

ទោះបីជាសង្សារនាងខ្ញុំបានស្បថស្បែរថា គាត់នឹងរៀបការជាមួយនាងខ្ញុំក៏ដោយ ក៏នាងខ្ញុំដឹងច្បាស់ថា សម្ព័ន្ធភាព
របស់យើងទាំងពីរនាក់ មិនអាចឈានដល់ថ្ងៃអនាគតនោះទេ ដោយសារជម្លោះគ្រូសាររបស់គាត់។ អ្វីដែលនាងខ្ញុំ
ចង់ជ្រាបច្បាស់ គឺថា ប្រសិនបើមិត្ដប្រុសនាងខ្ញុំរៀបការជាមួយនារីម្នាក់ផ្សេងទៀត ហើយយើងទាំងពីរនៅតែបន្ដ
រួមភេទជាមួយគ្នា តើនាងខ្ញុំអាចឆ្លងរោគពីគាត់ដោយការរួមភេទនេះទេ ឬក៏នាងខ្ញុំអាចនឹងប្រឈមនឹងបញ្ហា ផ្សេង
ទៀត? តើអនាគតស្វាមីរបស់នាងខ្ញុំនឹងដឹងថា នាងខ្ញុំបាត់បង់ព្រហ្មចារីយ៍ ដែរឬទេ ប្រសិនបើនាងខ្ញុំមិនជម្រាប
គាត់ពីបញ្ហាទាំងនេះទេ? នាងខ្ញុំមិនចង់ធ្វើអ្វីមួយដែលអាចបង្កើតជាបញ្ហាចំពោះនាងខ្ញុំខ្លួនឯង នាពេលអនាគត
នោះទេ។ សូមផ្ដល់ជាយោបល់។
 
ចម្លើយ៖ វាជារឿងធម្មជាតិរបស់មនុស្សមានគំនិតគិតដូចអ្នកចេះដឹង ហើយមានការប្រព្រឹត្ដដូចមនុស្សល្ងង់ខ្លៅ ។
ខ្ញុំមានជំនឿដ៏ម៉ឺងម៉ាត់ថា គ្មានអ្វីអាចធ្វើឱ្យមនុស្សល្ងីល្ងើ ជាងទង្វើស្ដីបន្ទោសចំពោះគូជម្លោះទាំងពីរ មិនបានយល់
ពីមូលហេតុផលនោះទេ។ មុននឹងខ្ញុំលើកយកហេតុផលឆ្លើយតប ចំពោះសំណួរប្អូនស្រីបានសាកសួរ ខ្ញុំមានសំណួរ
ផ្ទាល់ខ្លួនរបស់ខ្ញុំសួរទៅប្អូនស្រីវិញ។ អ្វីដែលខ្ញុំចង់ដឹងពីប្អូនស្រីគឺថា តើមូហេតុអ្វីបានជាប្អូនស្រី នៅតែរក្សាសម្ព័ន្ធ
ភាពផ្លូវភេទជាមួយអតីតសង្សាររបស់ប្អូនបែបនេះ ប្រសិនបើប្អូនបានដឹងថា គាត់បានរៀបការជាមួយនារីម្នាក់ផ្សេង
ទៀតហើយនោះ?
 
តើប្អូនស្រីពិតជាគ្មានជំរើស ក្នុងការដើរចេញពីសម្ព័ន្ធភាព ដ៏ល្វីងជូរចត់នេះមែនទេ? តើប្អូស្រីប្រាថ្នាលះបង់អ្វីៗ
គ្រប់យ៉ាងដើម្បីបុរសនេះ ច្រើនប៉ុណ្ណាទៀត? តើប្អូនស្រីនឹងធ្វើបែបណា ប្រសិនបើប្អូនស្រីមានផ្ទៃពោះជាមួយ
បុរសនេះម្ដងទៀត? តើប្អូនស្រីនឹងរំលូតកូនចេញម្ដងទៀត មែនទេ? តើប្អូនស្រីនឹងធ្វើបែបណា ប្រសិនបើនៅក្នុង
ដំណើរការរំលូតកូនចេញនេះ ធ្វើឱ្យប្អូនកើតរោគស្បូនដែលអាចជាលទ្ធផលធ្វើឱ្យប្អូនស្រីមិនអាចមានកូនម្ដងទៀត
បាននោះ? ហេតុអ្វីបានជាប្អូនស្រីត្រូវបារម្ភ ពីបញ្ហាពេលវេលានាថ្ងៃខាងមុខ នៅពេលបញ្ហាឈឺចាប់ជាក់ស្ដែងអាច
កើតមានចំពោះប្អូនស្រីនាពេលបច្ចុប្បន្នហើយនោះ?

ចូរប្អូនស្រីចៀសឱ្យផុតពីរឿងឈឺចាប់ទាំងអស់នេះ ពីព្រោះវាមិនធ្វើឱ្យជីវិតប្អូនស្រីបានប្រសើរ និងរួចផុតពីបញ្ហា
នោះទេ។ ចំណងស្នេហានេះ មិនត្រឹមតែធ្វើឱ្យប្អូនស្រីបាត់បង់តម្លៃ និងឈឺចាប់ខ្លាំងប៉ុណ្ណោះនោះទេ ប៉ុន្ដែវាជាអំពើ
អមនុស្សធម៌ ដែលប្អូនស្រីត្រូវរំលូតកូនចេញជារឿយៗ ដែលគ្នាមិនទាន់ដឹងអ្វីទាល់តែសោះនោះ។ ប្អូនស្រីគួរបញ្ឈប់
ការឈឺចាប់ត្រឹមនេះ ហើយត្រូវគិតថា ក្នុងនាមជាមនុស្សស្រីដូចគ្នា នឹងមានការឈឺចាប់ប្រសិនបើដឹងថា ស្វាមីរបស់
ខ្លូនទៅពាក់ព័ន្ធជាមួយនារីដទៃ ដោយអំពើផិតក្បត់នោះ។

នៅក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ថា គុណភាពជីវិតពិតប្រាកដ មិនមែនជាចំណង់ប្លែកៗ ដែលប្អូនស្រីកំពុងរស់នៅជាមួយ
ឬការតម្រូវតាមចិត្ដ ពេលប្អូនស្រីកំពុងស្រលាញ់មនុស្សម្នាក់ ដោយមិនគិតពីហេតុផលនោះទេ។ ប្អូនស្រីត្រូវចាំទុកក្នុង
ចិត្ដថា សង្សារគ្រាន់តែជាអ្នកដទៃ ហើយគ្មានអ្វីធ្វើឱ្យប្អូនស្រីឈឺចាប់ ដរាបណាប្អូនស្រីមិនព្រមដើរចេញពីស្ថានភាពឈឺ
ចាប់ទេនោះ៕

 
អត្ថបទ៖ សារ៉ាត

    មតិយោបល់ (0)         ផ្ងើរជូន         បោះពុម្ភ